សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរចំពោះលោក តូ ឡាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់វៀតណាម * វិភាគអន្តរជាតិ៖ តើអ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា ជាអំពើប្រល័យពូជសាសន៍ មែនឬ? * សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបរទេសរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា។ ជាពិសេសរៀនសូត្រពីកំហុស ដែលបានគាំទ្រមេដឹកនាំរបបប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ពេលសម្តេចជួបជាមួយមិត្តភក្តិប្រទេស សម្តេចតែងរំលឹកពួកគេកុំឱ្យប្រព្រឹត្តកំហុសលើកទី៣លើប្រទេសកម្ពុជា។ កំហុសទី១ គឺការគាំទ្រការធ្វើរដ្ឋប្រហាររបស់ លន់ នល់, កំហុសទី២ គឺការទទួលស្គាល់របបខ្មែរក្រហមឱ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ហើយមកធ្វើបាបអ្នកដែលប្រឹងប្រែងរស់ងើបចេញពីរបបខ្មែរក្រហម។ ដូច្នេះសុំកុំសាងកំហុសលើកទី៣លើកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យ ដែលជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអាចអនុវត្តន៍វប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិ ដែលវាយប្រហារសម្តេច និងក្រុមគ្រួសារ។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីរូបមន្ត្តលោក ចន ឃែរី ដើម្បីដំណើរការសាលាក្តីខ្មែរក្រហម។ រូបមន្តរបស់លោក ចន ឃែរី គឺរូបមន្ត្ត ស៊ុបពែ... ពោលជារូបមន្តមិនយកសំឡេង ២ភាគ៣មកប្រើនោះទេ ដើម្បីកុំឱ្យភាគីណាមួយមកជំទាស់ ឬអនុម័តដោយគ្មានការរាំងខ្ទប់ ដែលជារូបមន្តវ័យឆ្លាត។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពេលអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ពេលមកទស្សនកិច្ចនៅកម្ពុជាបានទាមទារឱ្យសាលាក្តីខ្មែរក្រហម ជំនុំជម្រះលើសំណុំរឿងជាច្រើន ដែលរួមមានសម្តេច នរោត្តម សីហនុ និងឥស្សរជនជាន់ខ្ពស់ប្រមាណ៦រូបទៀត។ បន្ទាប់ពីការលើកឡើងបែបនេះ សម្តេចតេជោ បានតបថា សម្តេចសុខចិត្តឱ្យតុលាការកូនកាត់បរាជ័យ តែមិនឱ្យប្រទេសមានសង្គ្រាមឡើងវិញនោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបញ្ជាយន្តហោះទៅដឹកមេដឹកនាំទាំងនោះមកផ្ទះសម្តេចដោយផ្ទាល់។ រូបភាពមេដឹកនាំខ្មែរក្រហមមកដល់ផ្ទះសម្តេច គឺផ្ញើសារទៅពលរដ្ឋថាសង្គ្រាមបានបញ្ចប់ ផ្ញើសារទៅទាហានខ្មែរក្រហមសេសសល់ថាមេដឹកនាំបានចុះចូលអស់ហើយ និងផ្ញើសារទៅអន្តរជាតិថា អាចមកលេងកម្ពុជាបានហើយ ព្រោះលែងមានសង្គ្រាមហើយ។ * សម្តេចតេជោ ហ៊ុន សែន បានហៅអន្តរជាតិថា ពេលខ្មែរក្រហមនៅខ្លាំង អត់មាននរណាហ៊ានអើតក្បាលមិនទទួលស្គាល់របបខ្មែរក្រហមនោះទេ ដល់ពេលខ្មែរក្រហមចុះខ្សោយ ទើបនាំគ្នាឈប់ទទួលស្គាល់ខ្មែរក្រហម។ * សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា កិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ត្រូវបានរាំងស្ទះ ដោយសារភាគីវាយខ្មែរក្រហមបានរក្សាជំហរតាំងពីដើមដល់ចប់ គឺកាត់ទោសខ្មែរក្រហម គឺការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋកម្ពុជាពិតជាឈឺចាប់ខ្លាំងណាស់ ដែលអង្គការសហប្រជាជាតិផ្តល់អាសនៈឱ្យខ្មែរក្រហម ហើយដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរ ដែលប្រឹងប្រែងរស់ពីការប្រល័យនៃរបបខ្មែរក្រហម។ * សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្តន្ទាទោសជនទាំងឡាយណា ដែលនិយាយថាកម្ពុជាមិនមានអំពើប្រល័យពូជសាសន៍ * * Fresh News English: Outcomes of the First Session of Bilateral Consultations between Cambodia and Georgia: Foreign Ministry * Samdech Thipadei Hun Manet Receives Vice-chairman of the Standing Committee of the 14th NPC * Spain joins Norway and Ireland in recognizing state of Palestine * Fresh News Plus: ចំណេះដឹងទូទៅ៖ តើអគ្គិសនីត្រូវបានផលិតនិងដាក់ឱ្យប្រើប្រាស់ដំបូងចាប់ពីពេលណា? * ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast រងពាក្យបណ្តឹងករណីមិនបានបង់ប្រាក់ថ្លៃជួលហាងនៅសហរដ្ឋអាមេរិច